Friday, September 11, 2020

Zhongren Group Profile

 

សួស្តីអ្នកទាំងអស់គ្នា!
 
សូមស្វាគមន៍មកកាន់សម្ព័ន្ធចុងយិន
 
ការឈានជើងមកដល់ថ្ងៃនេះគឺពិតជាមិនងាយស្រួលនោះទេសំរាប់ខ្ញុំ ក៏ដូចជាក្រុមការងារទាំងមូល។ គំរោងជិតដប់ឆ្នាំក្នុងការបើកសាលារៀនចុងយិនដោយសារតែបញ្ហាថវិកាទើបធ្វើអោយការរាំងស្ទះ នឹងប្រាំឆ្នាំសំរាប់ចុងយិនសេវាកម្មបកប្រែភាសាព្រមទាំងបុត្រសម្ព័ន្ធរបស់យើងផ្សេងៗទៀតនឹងចាប់បដិសណ្ឋិជាបន្តបន្ទាប់ឡើងក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
សម្ព័ន្ធចុងយិនអាចធ្វើដំណើរមកដល់ថ្ងៃនេះ ក៏បានដោយសារអតិថិជនគ្រប់ៗរូបមានជំនឿចិត្ត ការគាំំទ្រទើបយើងមាននូវថ្ងៃនេះ។ 
 
វាពិតជាការលំបាកខ្លាំងណាស់នៅពេលចាប់ផ្តើមពីចំនុចសូន្យ យើងខ្វះទាំងថវិកា ធនធានមនុស្ស ព្រមទាំងចំនេះដឹងទៅលើផ្នែកនីមួយៗដែលយើងធ្វើវា។ 
តែអ្វីទាំងអស់នោះយើងអាចប្រព្រឹតិ្តទៅដោយរលូន ក៏ដោយសារតែការមានការតាំងចិត្ត ការបេ្តជ្ញាខ្ពស់ នឹងការជួយជ្រុំជ្រេងពីសំណាក់ក្រុមការងារទាំងអស់ទើបគ្រប់សង្វាក់ទាំងអស់របស់យើងប្រកបទៅដោយភាពរលូន។
 
ការដែលមាននូវក្តីស្រមៃដ៏ធំពិតណាស់វាប្រាកដជានាំអោយយើងជោគជ័យក៏ប៉ុន្តែបើអ្នកមិនឈានជើងដើរចេញទៅធ្វើវាទេ ការជោគជ័យនោះក៏មិនមករកអ្នកដែ។តំរូវអោយអ្នកមានភាពឧស្សាហ៍ព្យាយាមអំណត់អត់ធ្មត់ជាមួយកិច្ចការដែលអ្នកកំពុងធ្វើមានគំរោងនឹងធ្វើ នឹងត្រូវពិនិត្យមើលរាល់កិច្ចការដែលអ្នកបានធ្វើរួច ម្តងហើយម្តងទៀតមុននឹងអនុវត្តន៍ជាផ្លូវការណ៍។ កុំធ្វេសប្រហែសរាល់ទង្វើដែលអ្នកធ្វើ ត្រូវមានវិន័យផ្ទាល់ខ្លួន ត្រូវដឹងពីសម្ថតិភាពខ្លួន កុំអោយហួសប្រមាណ។
 
ជាចុងក្រោយសម្ព័ន្ធចុងយិនសូមធ្វើការជូនពរដល់ក្រុមការងារអតិថិជនមិត្តភ័ក្តសំរាប់ការអោយជាមតិយោបល់ ការលើកទឹកចិត្តការជួយទាំងកម្លាំងកាយចិត្តអោយមាននូវសុខភាពល្អសុខសុវត្ថិភាពគ្រប់ការបើកបររ នឹងជោគជ័យគ្រប់ភារកិច្ច។
 
សូមអរគុណ!

No comments:

Post a Comment